ស្ថានភាព Atletico Madrid នាពេលបច្ចុប្បន្នកំពុងតែមានភាពតានតឹង ខណ:អ្នកគាំទ្រជាច្រើនហាក់ដូចជាអស់ទំនុកចិត្តទៅលើអ្នកចាត់ការទូទៅបច្ចុប្បន្ន គឺលោក Diego Simeone ។
ប្រភពជាច្រើនបានបញ្ជាក់ថា រុមប្រឹក្សាភិបាលរបស់ក្លិប នៅតែគាំទ្រដល់លោក Simeone ប៉ុន្តែក្លឹបនឹងត្រៀមខ្លួនរួចជាស្រេចហើយ
ដើម្បីស្វែងរកជម្រើសគ្រូបង្វឹកថ្មី ប្រសិនបើលោក Simeone សម្រេចចិត្តដើរចេញ ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ក្លិបអេស្ប៉ាញ ហាក់បានបង្ហាញពីជម្រើសដែលពួកគេពេញចិត្តរួចស្រេចហើយដើម្បីយកមកជំនួសតំណែងរបស់លោក Simeone គឺអតីតគ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Ernesto Valverde ។
ប្រភព : Marca