លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លឹបអ្នកមានបារាំង Paris Saint Germain ត្រូវបានសួរពីអនាគតនៅដឹកនាំក្លឹបបារាំងនេះមានភាគរយដែរសម្រាប់រដូវកាលក្រោយ ។ Pochettino បានប្រាប់ថា ៖ "នៅក្នុងថ្ងៃនេះ ១០០% ខ្ញុំនឹងនៅដឹកនាំក្លឹបនេះបន្ត ហើយខ្សែប្រយុទ្ធ Kylian Mbappe ក៏អញ្ចឹងផងដែរ " ។
គួរបញ្ជាក់ថាចំពោះលោក Pochettino ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា PSG នឹងបណ្ដេញលោកចេញក្រោយឈ្នះពាន Ligue 1 នៅរដូវកាលនេះ ព្រោះតែលទ្ធផលធ្លាក់ចេញពីប្រកួត Champions League ត្រូវបានអ្នកគាំទ្រ PSG ក៏ដូចជាថ្នាក់ដឹកនាំ PSG មិនពេញចិត្តដោយចង់ដេញលោកចេញ ៕
ប្រភព ៖ Fabrizio Romano